ការលួចចម្លង និងការរំលោភកម្មសិទ្ធបញ្ញា លើប្រព័ន្ធអ៊ីនធើណេត

ដោយសារតែប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមអស់រយៈពេលជាច្រើនសតវត្សន៍ បានធ្វើឲ្យប្រទេសដែលធ្លាប់ល្បីរន្ទឺសម័យអង្គរមួយនេះបានធ្លាក់ចុះយ៉ាងដុនដាបស្ទើរគ្រប់វិស័យ។ បញ្ហាជាច្រើនបានកើតឡើងក្នុងសង្គមខ្មែរ។ វាជាការពិបាកក្នុងការរៀបរាប់ពីបញ្ហាទាំងអស់ ព្រោះថាបញ្ហាមានច្រើន រាប់មិនអស់។ ថ្ងៃនេះ ខ្ញុំសូមលើកពីបញ្ហាដែលទាក់ទងទៅនឹង ការលួចចម្លងនិងការរំលោភកម្មសិទ្ធបញ្ញា នៅលើប្រព័ន្ធអ៊ីនធើណេត។

បច្ចុប្បន្ននេះ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតក្នុងប្រទេសកម្ពុជាមានលក្ខណៈទូលំទូលាយយ៉ាងខ្លាំង បើប្រៀបធៀបទៅកាលពី១០ឆ្នាំមុន។ ខ្ញុំចាំបានថាកាលពីពេលនោះ មានមនុស្សតិចណាស់ ដែលស្គាល់ អ្វីទៅជាបណ្តាញសង្គម (Social Networks)។ បណ្តាញសង្គមដែលពេញនិយមនាពេលនោះគឺ MiRC, Hi5, Yahoo Messenger, និង MSN។ ពេលនេះ មានបណ្តាញសង្គមយ៉ាងច្រើន ដែលទទួលការពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដូចជា Facebook, Instagram, Twitter, LINE ។ល។ កាលពី១០ឆ្នាំមុន ពេលខ្ញុំសួរមិត្តភក្កិ ឬមិត្តរួមថ្នាក់ខ្ញុំថា មាន Facebook ទេ? ពូកគេតែងតែឆ្លើយថាគ្មានទេ។ តែពេលនេះមនុស្សគ្រប់គ្នាជុំវិញខ្លួនខ្ញុំ រួមទាំងឱពុកម្ដាយខ្ញុំមាន Facebook ទាំងអស់។ ការរីកសុសសាយនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត បានផ្ដល់ភាពងាយស្រួល និងពត័មានឆាប់រហ័សដល់អ្នកប្រើប្រាស់។ យ៉ាងណាមិញ វាក៍ផ្ដល់ផលប៉ះពាល់ និងបញ្ហាជាច្រើន បើសិនជាអ្នកប្រើប្រាស់មិនបានសិក្សារស្វែងយល់ឲ្យបានច្បាស់លាស់ពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ ពត័មាន ដំណឹង ការផ្សព្វផ្សាយ រូបថត អត្ថបទ វីឌីអូ ជាច្រើន បានចែករំលែកពីមួយទីមួយយ៉ាងគគ្រឹកគគ្រេង។ មូលហតុដែលខ្ញុំសសេរអត្ថបទនេះ ដោយមើលឃើញថា ការចែករំលែកមួយចំនួន បានរំលោភបំពានលើច្បាប់កម្មសិទ្ធបញ្ញា និងសិទ្ធឯកជនរបស់អ្នកប្រើប្រាស់ ជាពិសេស ទំព័រហ្វេសប៊ុក ( Facebook Page) មួយចំនួន។ ម្ចាស់ទំព័រទាំងនោះ (Admin Page) បានយករូបថត វីឌីអូ ឬអត្ថបទរបស់អ្នកដទៃទៅ Post លើ Page របស់ខ្លួន ដោយគ្មានការអនុញ្ញាត។ បើទោះបីជាការ Post នោះក្នុងចេតនាល្អ ឬមិនល្អ ក៏វាមានការប៉ះពាល់ទៅលើឯកជនភាព (Privacy) របស់គេដែរ។ បន្ថែមលើសពីនេះទៅទៀត ពេលខ្លះម្ចាស់ទំព័រមួយចំនួនបានបំភ្លៃ និងពន្លើស លើសពីការពិត ដែលធ្វើឲ្យអ្នកអានមានការយល់ច្រឡំ និងទទួលពត័មានមិនពិត។ អ្នកខ្លះមិនបានដឹងថា ការពិតមានរឿងអ្វីកើតឡើងនោះទេ ក៏ប៉ុន្តែពួកគេយកទៅ Post លើគណនី ឬទំព័រខ្លួនឯង ដោយប្រឌិត ឬបន្ថែមពត័មានដោយខ្លូនឯង។ ប្រជាជនខ្មែរនៅមិនទាន់ឲ្យតម្លៃទៅលើភាពជាកម្មសិទ្ធ (Ownership) នៅឡើយទេ។ ភាគច្រើននៃប្រជាជនខ្មែរ មិនទាន់អាចឲ្យគុណសម្បត្តិ (Credit) ទៅលើម្ចាស់ដើមនោះទេ។ ផ្ទុយទៅវិញពួកគេបែរជាយកមកធ្វើជារបស់ខ្លួនឯង ដើម្បីយកគុណសម្បត្តិនិងប្រជាប្រិយភាពទៅវិញ។

ថ្វីត្បិតតែចំនូនអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតមានការកើនឡើង ក៏ប៉ុន្តែនៅមានចំនួនប្រជាជនតិចណាស់ ដែលបានយល់ដឹងច្បាស់ពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងមានប្រយោជន៍។ អ្នកប្រើប្រាស់ទាំងឡាយគប្បីមានការប្រុងប្រយ័ត្នក្នុងការ Post អ្វីមួយ ពីព្រោះអ្នកមិនដឹងថា តើមានអ្នកណាខ្លះ ដែលអាចឃើញនូវអ្វីដែលអ្នក Post។ គ្មានអ្វីជាអាថ៍កំបាំងទេនៅលើអ៊ីនធើណេតទេ។ ចំពោះក្មេងជំទង់ ឬយុវវ័យក្មេងៗមួយចំនួន ចូរកុំសប្បាយក្នុងការ Post ពេក មិនថា រូបថត ឬវីឌីអូ របស់ខ្លួនឡើយ ពីព្រោះអ្នកនឹងស្ដាយក្រោយ បើសិនជាអ្នកធ្វែសប្រហែសក្នុងការ Post ដោយមិនបានពិចារណា ពីព្រោះថាអ្នកមិនដឹងថា បន្ទាប់ពីអ្នក Post ហើយ មានអ្នកណាខ្លះ ដែល Save ទុកនោះទេ។

 ខ្ញុំសង្ឃឹមថាប្រជាជនខ្មែរនឹងមានការយល់ដឹងឲ្យកាន់តែច្បាស់ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត ក៏ដូចជាច្បាប់កម្មសិទ្ធបញ្ញា និងឯកជនភាពរបស់អ្នកដទៃ៕

Copyright ©

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s